បទបញ្ជាផ្ទៃក្នុង
ប៊ូទិក ទន្សាយមាស សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទាំងអស់ដែលបានជ្រើសរើសស្នាក់នៅជាមួយយើងខ្ញុំ។ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាព យើងខ្ញុំសូមជម្រាបជូនលោក លោកស្រី មេត្តាអនុវត្តតាមបទបញ្ជាដូចខាងក្រោម៖
- 1សូមមេត្តាបង់ថ្លៃបន្ទប់ជាមុនសិន និងបង់ប្រាក់ឱ្យបានគ្រប់ចំនួនមុននឹងចាកចេញ។
-
2តម្លៃបន្ទប់តាមរយៈពេលស្នាក់នៅ៖
បន្ទប់ VIP មាន 2 បន្ទប់គេង និងKTV បន្ទប់ធម្មតា បន្ទប់ VIP 3 ម៉ោង 10 ដុល្លារ 25 ដុល្លារ 6 ម៉ោង 18 ដុល្លារ 50 ដុល្លារ 12 ម៉ោង 25 ដុល្លារ 75 ដុល្លារ 1 ថ្ងៃ 30 ដុល្លារ 90 ដុល្លារ សម្គាល់៖ ការស្នាក់នៅលើស 12 ម៉ោង ត្រូវគិតតម្លៃស្នាក់នៅ 1 ថ្ងៃ និងត្រូវចេញពីបន្ទប់មុនម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃបន្ទាប់។
- 3ករណីធ្វើឱ្យខូចខាត ឬប្រឡាក់កន្សែង ឬកម្រាលពូក (ពិន័យ 30$)។
- 4ហាមយកអាវុធជាតិផ្ទុះ សារធាតុងាយឆេះ និងគ្រឿងញៀនគ្រប់ប្រភេទចូលក្នុងប៊ូទិករបស់យើងខ្ញុំ។
- 5ហាមដាំស្ល និងដាច់ខាតហាមជក់បារីក្នុងបន្ទប់ (ពិន័យ 50$)។
- 6រាល់សកម្មភាពល្បែងស៊ីសង ពេស្យាចារ និងការជួញដូរមនុស្សត្រូវបានហាមឃាត់ដាច់ខាត។
- 7ហាមអនីតិជនអាយុក្រោម 18 ឆ្នាំ ស្នាក់នៅដោយគ្មានឪពុកម្តាយ ឬអាណាព្យាបាល និងហាមដាច់ខាតសិស្សានុសិស្សក្នុងឯកសណ្ឋានចូលស្នាក់នៅ។
- 8សូមមេត្តាជួយបិទភ្លើង ទឹក និងម៉ាស៊ីនត្រជាក់ មុននឹងចាកចេញពីបន្ទប់ ហើយប្រគល់កូនសោមកបញ្ជរទទួលភ្ញៀវវិញ។
- 9ហាមយកប៊ូទិកធ្វើជាកន្លែងឃុំឬបង្ខាំងមនុស្ស ឬប្រព្រឹត្តអំពើខុសច្បាប់គ្រប់ប្រភេទ។
- 10សូមមេត្តារក្សាទ្រព្យសម្បត្តិមានតម្លៃរបស់លោកអ្នកដោយខ្លួនឯង។ រាល់ការបាត់បង់ យើងខ្ញុំមិនទទួលខុសត្រូវឡើយ។
- 11ដើម្បីសុវត្ថិភាពភ្ញៀវ ប៊ូទិកយើងខ្ញុំមានបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនៅតាមកន្លែងសាធារណៈ។
- 12ភ្ញៀវត្រូវទទួលខុសត្រូវរាល់ការខូចខាតលើឥវ៉ាន់ និងគ្រឿងសង្ហារិមក្នុងបន្ទប់ ដូចមានក្នុងតារាងតម្លៃសម្ភារៈជូនភ្ជាប់។
យើងខ្ញុំរីករាយ និងស្វាគមន៍ចំពោះមតិយោបល់របស់អតិថិជន ដើម្បីកែលម្អគុណភាពសេវាកម្មរបស់យើងខ្ញុំ។